ខេត្តក្រចេះ ៖ យ៉ាងហោចមនុស្សប្រុសស្រីក្មេងចាស់ចំនួន៤នាក់ បានរងរបួសលើរាងកាយ ខណៈពួកគាត់បានជួបហេតុការណ៍ផ្ទុះមួយចេញភ្នក់ភ្លើង នៅពេលដែលកំពុងជួបជុំគ្នាអាំងភ្លើងកម្តៅខ្លួននៅក្បែរផ្ទះ ស្ថិតក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកសំបូរ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយកើតហេតុ កម្លាំងនគរបាលបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ តែយ៉ាងណា នៅមិនទាន់កំណត់ថា ការផ្ទុះចេញពីភ្នក់ភ្លើងនេះ ផ្តើមចេញពីផ្ទុះដោយគ្រាប់យុទ្ឋភណ្ឌ ឬក៏ផ្ទុះកំប៉ុងហ្គាសនៅឡើយនោះទេ។ តែយ៉ាងណាហេតុការណ៍នេះ ក៏មិនបណ្តាលឲ្យមនុស្សរងរបួសធ្ងន់នោះដែរ៕