រាជធានីភ្នំពេញ៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា នៅរយៈពេលនេះ ស្ថានភាពធាតុអាកាស នៅកម្ពុជាមានដូចជា៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
-សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
-សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន
-សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ
-សីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ

៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ
-សីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ៕