ខេត្តព្រះវិហារ ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើត ដោយសារត្រូវបុរសម្នាក់ទៀតយកកាំ បិតផ្គាក់កាប់ប្រហារ ផ្តើមចេញពីទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី ។ ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោងប្រមាណ ១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចវាលលោមនាង ស្ថិតក្នុងភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត។

ជនដៃដល់ឈ្មោះ សារ៉ាត់ សារិត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិពយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ចំណែក ជនរងគ្រោះ ឈ្មោះ រ៉ា បឹប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិ ត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។ អ្នកទាំងពីរជាប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ននៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រវិហារ ។

សមត្ថកិច្ច មូលហេតុនៃអំពើឃាតកម្មនេះ បណ្តាលមកពីស្រវឹងស្រាមានទំនាស់ពាក្យសម្តីនឹងគ្នា ក្នុងវង់ផឹកស៊ី ធ្វើឲ្យជនដៃដល់ផ្ទុះភ្លើងអាឃាដទាញផ្គាក់កាប់សម្លាប់ក្លើវង់ផឹកស្លាប់ក្នុងថ្លុកឈាមយ៉ាងសង្វេគ។

បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួន និងអនុវត្តតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ។ ចំណែកសាកសពត្រូវបានប្រ គល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕