ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបង្កអំពើហិង្សាដោយចេតនា ប្រព្រឹត្តនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទី ចំណុចភូមិអន្លង់ព្រីង ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនរងគ្រោះទី ១.ឈ្មោះ សែម រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្ត កណ្ដាល មុខរបរកម្មករ ទឹកភ្លើងក្នុងបុរី (របួសបែកក្បាល ហើមក និងហើមដៃស្ដាំ)។ ទី២.ឈ្មោះ ជឿន សុខុម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ (របួសក្បាល និងមុខ )។ និង៣.ឈ្មោះ សែម បូរី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិម្កាក់ ឃុំដើមឬស ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកម្មកររោងចក្រ (របួសក្បាល )។

ក្រោយកើតអំពើហិង្សានេះ កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ដកហូតម៉ូតូ០៦គ្រឿង , ទូរស័ព្ទដៃ០៦គ្រឿង , បំណែកដុំឥដ្ឋប្រហោង៥ដុំ ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ៕