បរទេស៖ តាមរបាយការណ៍របស់ក្រុម Inter Milan អាចនឹងផ្តល់ជម្រើសដល់ក្រុម Arsenal នូវការផ្លាស់ប្តូរ Granit Xhaka សម្រាប់ Christian Eriksen ។

ទោះបីជា Xhaka និង Eriksen ត្រូវបានផ្តល់ពេលវេលាលេងដោយ Mikel Arteta និង Antonio Conte រៀងៗខ្លួនក៏ដោយក៏ពួកគេមិនត្រូវបានគេបានជាប់ជាជំរើសដំបូងដែរ ។

យោងតាមសារព័ត៌មាន Corriere dello Sport បានអោយដឹងថា Conte នឹងអនុញ្ញាតឱ្យ Eriksen ផ្លាស់ប្តូរទៅកីឡដ្ឋាន Emirates ប្រសិនបើ Xhaka អាចប្តូរទិសដៅមកចូលរួមជាមួយគាត់ ។

ប្រសិនបើក្លិបអាចឈានដល់កិច្ចព្រមព្រៀងមួយ Eriksen នឹងត្រូវបានគេសំរេចចិត្តថាតើគាត់នឹងត្រៀមធ្វើជាកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal ដែលជាគូប្រជែងសំខាន់របស់អតីតក្លឹប Tottenham Hotspur នោះដែរឬទេ ។

ប្រភព៖ Sportsmole