ភ្នំពេញ៖ ដែកថែប​អ៊ីតាលី​ម៉ាក វី បានបន្តប្រគល់រង្វាន់ធំជូនអតិថិជន ដែលឈ្នះ​ការ​ចាប់​ឆ្នោតផ្សងសំណាងពី​ដែកថែប​អ៊ីតាលី ម៉ាក វី លើកទី២ កាលពីថ្ងៃទី២៣ ​តុលា ២០២០ ​កន្លង​ទៅ​នេះ ក្នុង​​កម្មវីធីប្រគំតន្ត្រី វើក នៅ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស។

អតិថិជន​ដែល​ឈ្នះ​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​លើក​ទីពីរ​ចំនួន៤៥រួប​ បាន​មក​បើក​រង្វាន់​នៅ​ផ្សារ​ទំនើប​ ជីប ម៉ុង ណូរ៉ូ ម៉ល នៅ​ថ្ងៃទី១២ វិច្ឆិកា ២០២០ ខណៈ​​១០​​រូប​បាន​​ទទួល​រង្វាន់​ពី​ដែកថែប អ៊ីតាលីម៉ាក វី រួច​រាល់​ហើយ ក្នុង​កម្មវីធី​ប្រគំតន្ត្រី វើក ​របស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ កាល​​ពីថ្ងៃទី៦ វិច្ឆិកា នេះផងដែរ។

អតិថិជនទាំងអស់របស់ដែកថែប អ៊ីតាលីម៉ាក វី ក្រៅពីឈ្នះបានរង្វាន់ធំ ក៏ទទួលបាន​រង្វាន់​លើក​ទឹកចិត្តផ្សេងៗទៀតផងដែរ នៅពេលមកបើករង្វាន់នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។

មុន​ដំណាច់ឆ្នាំ២០២០នេះ ដែកថែប អ៊ីតាលីម៉ាក វី នឹងរៀប​ចំ​កម្មវិធី​ចាប់ឆ្នោត​ផ្សង​សំណាង​មូយ​លើក​ទៀត​ ដើម្បី​ស្វែ​ងរកអ្នកឈ្នះរង្វាន់ធំដែលរួមមានម៉ូតូ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោក​ខោ​អាវ​ និង​ទូរ​ទស្សន៍​​​សរុបចំនួន​​៥៥រង្វាន់។

អតិថិជនទាំងអស់គ្រាន់តែទិញដែកថែបអ៊ីតាលី​គ្រប់ប្រភេទ​​ ចាប់​ពី​​២៥០​គីឡូ​ក្រាម​​ឡើង​ នឹង​ទទួល​​​បាន​ប័ណ្ណ​ផ្សងសំណាង​​មួយ​សន្លឹក ដើម្បី​មាន​ឱកាស​ឈ្នះរង្វាន់​ធំ​សរុប​៥៥​រង្វាន់​ទៀត​មុន​ដំណាច់​ឆ្នាំ​​២០២០នេះ៕