ប្រទេសវៀតណាម៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន zingnews.vn បានឲ្យដឹងថា មានសណ្ឋាគារមួយនៅលើផ្លូវផាមវ៉ាន់ដុង បានយកឡានកុងតឺន័រដាក់នៅពីមុខសណ្ឋារគារ ដើម្បីជួយទប់ស្កាត់ព្យុះទី៩ ដែលបានវាយប្រហារលើដែនដីប្រទេសវៀតណាម។

លោក ទ្រឿង ថាញ់តាត ជាតំណាងសណ្ឋាគារ​ឈ្មោះ ញ៉ូមីញផ្លាហ្សា បាននិយាយនៅរសៀលថ្ងៃទី២៧ ខែតុលានេះថា ទ្រព្យសម្បត្តិមានតម្លៃមួយចំនួននៅក្នុងសណ្ឋាគារត្រូវបានប្រមូលយកដាក់ចូលក្នុងឡានកុងតឺន័រនៅខាងមុខសាលធំ ដើម្បីរារាំងកម្លាំងខ្យល់ព្យុះ។

លោកបានបន្តទៀតថា «គ្រប់ដៃទ្វារកញ្ចក់នៅច្រកចូលត្រូវបានរុះរើចេញ ហើយត្រូវបានជំនួសដៃទ្វារធ្វើពីឈើវិញ ពីព្រោះសណ្ឋាគារនេះមានទ្វារកញ្ចក់ជាច្រើនកុងតឺន័រត្រូវបានដាក់នៅតាមសាលធំដែលមានខ្យល់ចេញចូលច្រើនបំផុត ដើម្បីធានាថាវត្ថុទាំងអស់នឹងមិនត្រូវប៉ើងចេញពីសណ្ឋាគារ។

លោក ទ្រឿង ថាញ់តាត បានចែករំលែកថា​ នេះជាលើកទីមួយហើយដែលកន្លែងស្នាក់នៅតាមឆ្នេរសមុទ្រនៅដាណាង បានប្រើប្រាស់រថយន្តកុងតឺន័រដើម្បីការពារព្យុះ មានព្យុះកាលពីឆ្នាំមុន ប៉ុន្តែមិនមានគ្រោះថ្នាក់ដូចឆ្នាំនេះទេ។

ជាមួយគ្នានេះដែរ មានសណ្ឋាគារខ្លះបានប្រើយានយន្ដ១៦កៅអី និង៧កៅអី​ ដើម្បីទប់ខ្យល់ ប៉ុន្តែខ្ញុំយល់ថាវាមិនមានប្រសិទ្ធភាពដូចឡានដឹកកុងតឺន័រទេ។ គ្រឿងបរិក្ខារខ្លះទៀតប្រឆាំងនឹងព្យុះគឺពិតជាមានគំនូសព្រាង ហើយភាគច្រើននៃសណ្ឋាគារគឺទ្វារកញ្ចក់ដែលត្រូវបានបំពេញបន្ថែមតែជាមួយបំណែកក្តារបន្ទះ ឬបំណែកឈើពីរបីអាលុយមីញ៉ូមខ្យល់បក់ខ្លាំង នឹងមានគ្រោះថ្នាក់ ៕