រាជធានីភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបង្ក្រាបឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងបុរស-ស្រី២នាក់ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

ក្នុងប្រតិបត្តិការនោះ កម្លាំងបានដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាសង្ស័ថាជាសារធាតុញៀនទម្ងន់=៨២,៧៧ក្រាម, ទូរស័ព្ទចំនួន២គ្រឿង, កាំភ្លើងAK47 មួយដើម និងឧបករណ៍មួយចំនួន ។បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី៕