រាជធានីភ្នំពេញ ៖ បុរសជាងជួសជុលរថយន្តម្នាក់ ពេលអាការមិនស្រួលខ្លួន បានធ្វើដំណើរទៅកន្លែងម៉ាស្សាឲ្យនារីៗនៅទីនោះជួយកោសខ្យល់ តែដឹងអី ! ឆ្លៀតថែមលុយឲ្យពួកនាងលេងល្បែងក្តៅសាច់របូតខោអាវ លុះចេញមកវិញបាត់លុយ១០០ដុល្លារពីក្នុងហោប៉ៅ ស្រាប់តែស្រែកឡាំប៉ារត់រកសមត្ថកិច្ចជួយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចហាងម៉ាស្សាមួយកន្លែង នៅតាមបណ្តោយផ្លូវបេតុង ស្ថិតនៅផ្ទះ យីហោ កោសជប់ម៉ាស្សា១៩៩ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ រិត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ដ នៅជិតរង្វង់មូលចោមចៅ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។​ ជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ រូបគាត់មិនសូវស្រួលខ្លួន ក៏ធ្វើដំណើរមកកោសជប់ នៅហាងម៉ាស្សានេះ ។ ពេលនោះនារីម៉ាស្សាបានឲ្យគាត់ ដោះសម្លៀកបំពាក់ ព្យួរជិតកន្លែងម៉ាស្សា និងឲ្យគាត់ស្លៀកកន្សែង ។ ក្រោយពីកោសខ្យល់រួច គាត់បាននិយាយបបួលនារីម៉ាស្សានោះ រួមភេទ ក្នុងតម្លៃត្រូវរ៉ូវគ្នា១០ដុល្លារ។

បុរសខាងលើបន្តថា ពេលចប់ប្រតិបត្តិការក្តៅសាច់នោះ គាត់ចូលទៅបន្ទប់ទឹកលាងសម្អាតខ្លួនប្រាណ រួចជិះម៉ូតូត្រឡប់ទៅដល់ហ្ការ៉ាស់រថយន្តវិញ ហើយបានឆែកមើលលុយស្រាប់តែបាត់អស់១០០ដុល្លារ ដោយមានក្រដាសប្រាក់ដុល្លារក្លែងក្លាយចំនួន ១០០ដុល្លារ នៅក្នុងកាបូបគាត់ ទើបប្រញាប់មកកន្លែងកើតហេតុ ស្រាប់តែថៅកែហាងម៉ាស្សា និងនារីម៉ាស្សានោះ មិនទទួលខុសត្រូវថា ចេញពីកន្លែងកើតហេតុយូរហើយ ។ បន្ទាប់មកថៅកែម៉ាស្សាបានទូរស័ព្ទហៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ មានរងប៉ុស្ដិ៍ចោមចៅ បានមកនាំនារីម៉ាស្សា យកទៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើការដោះស្រាយគ្នា។

សមត្ថកិច្ច បញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច នារីម៉ាស្សា ដែលរងការចោទប្រកាន់មិនព្រមឆ្លើយសារភាពឡើយ តែសុំសងលុយ១០០ដុល្លារ ទៅជនរងគ្រោះវិញ ដើម្បីបញ្ចប់រឿង ៕