ខេត្តកំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅក្នុងទឹកដី នៃស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមើលទៅគួរឲ្យស្តែងណាស់ បង្កឡើយដោយរថយន្តបែនដឹកខ្សាច់មួយគ្រឿង បានបើកកៀរយុវជនមួយក្រុមដែលកំពុងឈរលើផ្លូវក្រាលក្រៅកៅស៊ូទាំងកំរោល បណ្ដាលឱ្យយុវជនម្នាក់ស្លាប់។

ក្នុងហេតុការណ៍នេះផងដែរ បើតាមវីដេអូឃ្លីប ដែលត្រូវបានគេបង្ហោះចែកចាយតាមបណ្ដាញសង្គម Facebook បានបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តដឹកខ្សាច់បានបើកបរនៅលើផ្លូវក្រាល កៅស៊ូ បន្ទាប់ពីឃើញក្រុមយុវជនឈរនៅលើផ្លូវ អ្នកបើកបររថយន្តបានស៊ីផ្លេយ៉ាងខ្លាំងៗ ដើម្បីសុំផ្លូវ ភ្លាមៗនោះយុវជនទាំងអស់ដែលឈរនៅលើផ្លូវ ក៏បានចុះពីផ្លូវយ៉ាងលឿន តែនៅសល់យុវជនម្នាក់ចុះមិនទាន់ ក៏ត្រូវបានរថយន្តកៀរបោកទៅលើថ្នល់បណ្ដាលឲ្យស្លាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អធិការនគរបាលស្រុកកំពង់ត្រឡាច ករណីនេះបានកើត ឡើងនៅក្នុងភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច តាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០មកម្ល៉េះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះផងដែរ ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បញ្ជាឲ្យនគរបាល ឃាត់ខ្លួនបុរស ដែលបើករថយន្តដឹកដី បុកយុវជនម្នាក់ប៉ើងដូចក្រដាស មកធ្វើការសួរនាំនិងធ្វើកំណត់ហេតុ ដោះស្រាយតាមផ្លូវច្បាប់ នាព្រឹកថ្ងៃ០៤ ខែតុលា ឆ្នាំ២០២០នេះ នៅអធិការរដ្ឋានស្រុកកំពង់ត្រឡាច និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែកតាមរយៈគណនីហ្វេសបុក ឈ្មោះថា Chen Mainly ដែលជាមិត្តភ័ក្ត្រ បុរសជាតៃកុងខាងលើបានបង្ហោះលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «សម្លាញ់អាណិតអាសូរណាស់ ប្រពន្ធកូនតូចហេីយ.ពរពោះជិតគ្រាប់ខែទៀត ហេីយត្រូវជួបរឿងបែបនេះទៀត​ ត្រូវគិតយ៉ាងណា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើនក៏បានសំណូមពរឲ្យសមត្ថកិច្ច មេត្តាយោគយល់ ដោយលើកឡើងថាប្រសិនបើមិនបុក ហើយគេចទៅផ្លូវម្ខាងទៀត ច្បាស់ជាបុកដំណើរនៅខាងឆ្វេងដៃជាមិនខាន ដោយសារតែផ្លូវតូច ហើយមានមនុស្សនៅសងខាងផ្លូវ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

https://www.facebook.com/455175214684838/videos/1248853692119136/?__so__=channel_tab&__rv__=all_videos_card