ខេត្តប៉ៃលិន៖ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសាលាក្រៅ ចុះបង្រ្កាបករណីបង្កកាអុកឡុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនក្មេងទំនើងចំនួន៩នាក់ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃ២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ដែលត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។

ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនទាំង០៩នាក់នោះ រួមមាន៖
១-ឈ្មោះ អួត ដេវីត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
២-ឈ្មោះ ផេង ពី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

៣-ឈ្មោះ វិន អ៉ីហាន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស នៅភូមិកូនភ្នំ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
៤-ឈ្មោះ សុង ផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

៥-ឈ្មោះ នឿន នីកូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
៦-ឈ្មោះ អ៊ាន វិរៈ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

៧-ឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
៨-ឈ្មោះ ស៊ាន ហុងស៊ុ ភេទប្រុស អាយុ១ឆ្នាំ មុខរបរ សិស្ស ភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

៩-ឈ្មោះ វ៉ន វិច្ឆិកា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស នៅភូមិថ្មី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
សមត្ថកិច្ចបាដកហូតម៉ូតូបានចំនួន ០៤ គ្រឿង ។
ក្មេងទំនើងទាំង៩នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ៕