ភ្នំពេញ៖​​ កាលពីពេលថ្មីៗនេះមានការផ្ទុះករណីក្មេងស្ទាវបានយកដុំថ្មគប់ទៅលើរថយន្ដដែលបានបើកបរនៅលើដងផ្លូវ ពេលយប់ព្រលប់ដោយករណីនេះបានធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត។

ជាក់ស្ដែងយោងតាមប្រភពព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ Sereyvoth Chum ដែលបានជួបហេតុការណ៌នេះផ្ទាល់បានបង្ហោះឲ្យដឹងថា៖«ការធ្វើដំណើរពេលយប់ពិតជាមិនល្អ បើមិនចាំបាច់សូមកុំធ្វើដំណើរពេលយប់ ព្រោះមានមនុស្សចាំគប់ឡានតាមបណ្តោយផ្លូវជាតិលេខ៦២ ពីខេត្តកំពង់ធំ មកខេត្តព្រះវិហារ ត្រង់ចំណុចកន្លែងលក់ក្រឡាន(ទឹកដីខេត្តកំពង់ធំ) ជួបហេតុការណ៌ខ្លួនឯងផ្ទាល់ មានអ្នកធ្វើដំណើរស្របទិសជាច្រើនបានរងការខូចខាតរថយន្ត»។

ដូច្នេះហើយប្រសិនបើសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរបានឃើញករណីនេះហើយ សូមមេត្តាចុះចាត់វិធានបង្រ្កាបជនដៃដល់ទាំងអស់នោះ ដើម្បីកុំឲ្យអ្នកដំណើរណាម្នាក់ មានការព្រួយបារម្ភ ក៏ដូចជាខ្លាចប៉ះពាល់អាយុជីវិត ពេលកំពុងធ្វើដំណើរយប់ព្រលប់ ៕

https://www.facebook.com/sereyvoth/videos/3675290665871482/