ភ្នំពេញ៖ មានអំពើឃាតកម្មមួយករណីទៀតហើយនាព្រលប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ ដែលផ្តើមឡើងពីភ្លើងប្រចណ្ឌ ដោយប្តីមានតួនាទីជាមន្ត្រីនគរបាលនាយកដ្ឋានអង្គរក្សពាក់ស័ក្តិ៤កន្លះ បានបាញ់សម្លាប់ប្រពន្ធ រួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយគួរឱ្យរន្ធត់បំផុត ។

អំពើឃាតកម្មនេះបានកើតឡើងនៅជិតវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ប្តីរូបនេះមានឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ៤០ឆ្នាំ ។ ចំណែកប្រពន្ធមានឈ្មោះ កែវ ស្រីដា អាយុ៥២ឆ្នាំ ។ 

ចំពោះមូលហេតុនៃអំពើឃាតកម្មនេះត្រូវបានលោកអធិការខណ្ឌមានជ័យអះអាងជាបឋមថា កើតឡើងពីភ្លើងប្រចណ្ឌ  មុន​ពេល​កើតហេតុ​ប្រពន្ធ​បាន​ផឹកស្រា​ម្នាក់ឯង​នៅ​បន្ទប់​ឡៅតឿ​ខាងលើ លុះដល់​ពេល​កើតហេតុ​ប្តី​បាន​ក៏​មានការ​ឈ្លះ​ទាស់ទែង​គ្នា ហើយ​ប្តី​អាង​មាន​កាំភ្លើង​ក៏​បាន​រាលកៃ​ត្រូវ​ប្រពន្ធ​ខ្លួនឯង ហើយ​ប្តី​ក៏​បាន​បាញ់​ខ្លួនឯង​តាម​ក្រោយ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​បងថ្លៃ​ដែល​ស្នាក់​កន្លែង​នោះ​ដែរ ។ ដែល​ប្រពន្ធ​បាន​បាញ់​ត្រូវ​.​ក ពីមុខ​មក​ក្រោយ​បញ្ឆិត​ចំហៀង ហើយ​ប្តី​បាន​បាញ់​ខ្លួនឯង​ពី​សៀតផ្កា​ខាងឆ្វេង មក​ខាងស្តាំ ៕

ទោះបីយ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀត ជុំវិញករណីនេះ ៕