ភ្នំពេញ៖ មានករណីហិង្សាមួយ នៅក្នុងផ្ទះមួយកន្លែង ជិតវត្តដំបូកខ្ពស់ ស្ថិតក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ ដោយមានការផ្ទុះអាវុធខ្លាំងៗ ដែលផ្តើមឡើងដោយទំនាស់នៅក្នុងក្រុមគ្រួសារ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ករណីនេះ បានបណ្តាលឱ្យប្តីប្រពន្ធ២នាក់ស្លាប់។ ចំណែកជនរងគ្រោះទាំង២នាក់នេះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

លោកវរសេនីយ៍ឯក ម៉េង វិមានរាតា បញ្ជាក់បន្ថែមទៀតថា ករណីនេះសមត្ថកិច្ចជំនាញសន្និដ្ឋានជំហានដំបូងថា អាចប្តីបាញ់សម្លាប់ប្រពន្ធរួចបាញ់ខ្លួនឯងតាមក្រោយ ដោយសារតែមានការលឺសំឡេងឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារ ហើយទ្វារបានបិទខ្ទាស់គន្លឹះជិតនៅខាងក្នុង