ខេត្តកំពត៖ យោងតាមព័ត៌មានបឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០និង២៥នាទីព្រឹក ស្ថិតលើកំណាត់ផ្លូវជាតិលេខ៣ ខាងជើងខ្លោងទ្វារវត្តទឹកវិល ភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកគេចគ្នាធ្លាក់ចូលទឹកប្រឡាយ ស្របពេលមេឃកំពុងភ្លៀងខ្លាំង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល។

មកទល់ពេលនោះនៅមិនទាន់ដឹងថា មានមនុស្សរងរបួសប៉ុន្មាននាក់ នោះទេ ចំពោះព័ត៌មានយ៉ាងណានោះយើងនឹងធ្វើការផ្សាយជូននៅពេលក្រោយទៀត ៕