រាជធានីភ្នំពេញ៖ កម្ពុជាទទួលបានចំណូលជាង១៨លានដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ នៅរយៈពេល៩ខែ ឆ្នាំ២០២០នេះ ដែលចំណូលនេះ ធ្លាក់ចុះជាង៧៦ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។

យោងតាមតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ៩ខែ ឆ្នាំ២០២០ នេះ រមណីដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេសជិត៤០ម៉ឺននាក់ ធ្លាក់ចុះជាង៧៥ ភាគរយ។

សេចក្តីប្រកាសព័ត៌មានដដែល បន្ថែមថា

សម្រាប់ថវិកា ដែលបានពីលក់បណ្ណចូលទស្សនាអង្គរ រយៈពេល៩ខែមកនេះ ត្រូវបានរំលែកចំនួនជិត៨០ម៉ឺនដុល្លារ ដើម្បីឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕