រាជធានីភ្នំពេញ÷ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំផ្ទាល់ដោយលោក ឯក រដ្ឋ និង លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន និងសហការការដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងប្រធានស្ថានីយជញ្ជីងមានជ័យកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០បានចុះទប់ស្កាត់ និងត្រួតពិនិត្យយានយន្ត ដឹកជញ្ជូននៅក្នុងក្រុងក្រចេះ និងលើផ្លូវជាតិលេខ៧ នៃស្រុកស្នួល ខេត្តក្រចេះ។

ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹកដំឡូងមី ជ័រកៅស៊ូ អង្ករ ចំណីសត្វ ស្រាបៀ និងបង្គោលភ្លើងចំនួន១៥ គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៦គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ៨តោន ដល់ ៣២តោន។  រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ទាំងនោះបានពិន័យ និងធ្វើកិច្ចសន្សាដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រាទី៦០។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ ថ្នាក់ដឹកនាំក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ៕