រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានពីការរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ លើបុរសជនជាតិចិនអាយុ២៨ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួក្រសួងសុខាភិបាល បញ្ជាក់ថា ជើងហោះហើរនេះ មានអ្នកដំណើរសរុបចំនួន១០២នាក់ ក្នុងនោះមានជនជាតិខ្មែរ៥៥នាក់, ជនជាតិកូរ៉េ០៨នាក់, ជនជាតិមីយ៉ាន់ម៉ា០១នាក់, ជនជាតិអាមេរិកកាំង ០២នាក់, បុរសជនជាតិអឺរ៉ង់០១នាក់, ជនជាតិជប៉ុន ១១នាក់, ជនជាតិចិន ២៣នាក់, ជនជាតិអង់គ្លេស ០១នាក់ ដែលអ្នកដំណើរទាំងមានលទ្ធផលអវិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ និងនៅអនុវិទ្យាល័យពោធិ៍ចិនតុង៕