រាជធានីភ្នំពេញ ៖ ក្មេងស្រីភ្លោះ២នាក់បងប្អូន កើតមកមានវាសនាអភ័ព្វណាស់ ប៉ះម្តាយមានប្តីច្រើន និងបណ្តោយឲ្យប្តីចុងវាយធ្វើបាបពួកនាងគ្មានអាសូរ មិនតែប៉ុណ្ណោះម្តាយចិត្តអប្រិយនោះ បានជេរបណ្តេញពួកនាងជាកូនស្រីបង្កើតឲ្យទៅរស់នៅរងកម្មជាមួយពូញៀនថ្នាំ បង្ខំពួកនាងឲ្យធ្វើការហួសកម្លាំង វាយធ្វើបាបនិងគំរាមផ្តាច់ជីវិតរាល់ថ្ងៃ។

នៅមុនបន្តិច អ្នកស្រី ម៉ម សុម៉ាលី បានបង្ហោះរូបភាពក្មេងស្រីរងគ្រោះ ភ្ជាប់ជាមួយសំណេរថា « តើខ្ញុំគួរជួយទេ ក្មេងស្រីភ្លោះពីរនាក់ត្រូវម្តាយបង្កើត ហើយមិនទទួលខុសត្រូវ ។ នាងជាម្តាយមានប្តីច្រើន កូនច្រើនរហូតមិនដឹងថា កូនភ្លោះនេះប្តីមួយណា ។ នាងតូចត្រូវពុកចុងវាយធ្វើបាប បង្អត់បាយរាល់ថ្ងៃ ហើយម្តាយ ក៏បណ្តេញចេញពីផ្ទះឲ្យយទៅនៅជាមួយពូ ពិតជាកម្មក្រាស់មែនពូនោះញៀនថ្នាំវាយធ្វើបាប មិនឲ្យយដេកពួន យកក្មួយបម្រើ ងើបចៀរជ័រ តាំងពីម៉ោង២ទៀបភ្លី បើធ្វើមិនត្រូវចិត្ត គឺដំបង ។ គេគំរាមសម្លាប់ បើក្មេងៗហ៊ានរត់ចេញ ដោយទ្រាំមិនបាននាងទាំងពីរបាននាំគ្នារត់មកផ្ទះអ៊ំឲ្យជួយ តែអ៊ុនោះខ្លាចប្អូនមកសម្លាប់គាត់ ទើបយកគាត់យកទៅផ្ញើផ្ទះទាហានម្នាក់ លុះព្រឹកឡើង ទើបយកទៅប៉ុស្តិ៍ប៉ូលិស ! បងស្រីសមាជិកក្រុមប្រឹក្សាស្រុកតេមកនាងខ្ញុំអង្វរឲ្យខ្ញុំជួយ បើខ្ញុំមិនជួយទេ ក្មេងមិនដឹងយកទៅណា ឬអាចពូមកតាមសម្លាប់ ឬសង្ស័យថា ក្មេងប្រហែលរងគ្រោះហើយមិនដឹង ព្រោះនាងមានជំងឺបាក់ស្បាតហើយ ។ ខ្ញុំពិតជាទាល់ច្រកមែន Afesip Cambodia ជួយតែជនរងគ្រោះទេ សំខាន់មណ្ឌលពេញ ពេលកូវីដនេះ គឺមណ្ឌលមានឧបសគ្គច្រើនណាស់ ។ កើតទុក្ខទៀតហើយ ទទួលឬ មិន អាណិតក្មេងៗណាស់ ។ បងប្អូនអើយ បើបង្កើតកូនហើយ គួរផ្តល់ឲ្យយគេ យ៉ាងហោចណាស់ ក៏ក្តីស្រលាញ់ដែរ»៕