ខេត្តព្រះសីហនុ ៖ ក្រឡចាស់ៗចំនួន២៨១ក្រឡ (សង្ស័យវត្ថុបុរាណ) ត្រូវជនជាតិវៀតណាមម្នាក់ បានរកឃើញនៅក្នុងបាតសមុទ្រ ហើយយកលាក់ទុក នៅចំណុចផែរូយ៉ាល ស្ថិតក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ លុះកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានដឹង ក៏ធ្វើការដកហូត និងឃាត់ខ្លួនបុរសជនជាតិវៀតណាមនោះ។

លោក ឆេង វុទ្ធី នាយសេនាធិការ បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយសម្របសម្រួលនិតិវិធីដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រះសីហនុ និងលោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ខេត្ត នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

សមត្ថកិច្ចបញ្ជាក់ថា ក្រឡបុរាណនេះ ដកហូតពីជនជាតិវៀតណាមម្នាក់ឈ្មោះ ឡេ វ៉ាងហួន អាយុ៤២ឆ្នាំ ចំណែកក្រឡទាំងតូច-ធំ ចំនួន២៨១ក្រឡ៕