ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានថា៖ គិតត្រឹមម៉ោង០៧:០០ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ មិនមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីទេ គឺមានករណីជនជាតិអង់គ្លេសម្នាក់ ជាសះស្បើយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដូចខាងក្រោមនេះ ៖
១. ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៖ គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖
– ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៥នាក់ (ស្មើនឹង ៩៩,៦៤% ធៀបនឹងចំនួន – អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៦នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២២នាក់)
-អ្នកមានវីរុសកូវីដ-១៩ទាំងអស់ នៅក្នុងចំនួននេះមានស្រី ៥៤នាក់ និងបុរស ២២១នាក់
– អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ចំនួន០១នាក់។

២. ករណីជាសះស្បើយ ៖ ចំនួន០១នាក់ គឺបុរសជនជាតិអង់គ្លេសអាយុ ៥៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ Apartment មួយកន្លែង ក្នុងសង្កាត់បឹងកក់២ រាជធានី ភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសហូឡង់ ហើយបានបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកកូវីដ-១៩ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត៕