ខេត្តត្បូងឃ្មុំ៖ អ្នកសារព័ត៌មានចំនួន២រថយន្ត មិនដឹងថាមមានបញ្ហាអ្វី ត្រូវបានក្រុមអ្នករកស៊ីដឹកឈើ ជិះរថយន្តសាំយ៉ុង ចុះមកវ៉ៃ បណ្ដាលឲ្យមានរបួសជាច្រើននាក់យ៉ាងធ្ងន់ធ្ងរ ហើយរថយន្ត២គ្រឿងទៀត ក៏ត្រូវបានក្រុមបទល្មើសវ៉ៃកម្ទេចផងដែរ។

ហេតុការនេះកើតឡើងកាលពីយប់ម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចប៉ុស្ដិ៍ទិស ផ្លូវបំបែកចូលច្រកបឹងជ្រោង ក្នុងស្រុកមេម៉ត់ ។

បើតាមក្រុមអ្នកសារព័ត៌មាន បានអះអាងថា ពួកគេបានចុះផ្ដិតយករូបភាពដឹកបទល្មើសដឹកឈើនៅចំណុចទីតាំងខាងលើ ត្រូវបានក្រុមអ្នករកស៊ីដឹកឈើ ជិះរថយន្តសាំយ៉ុងមួយគ្រឿង ចុះមកវ៉ៃ បណ្ដាលឲ្យមានរបួសជាច្រើននាក់យ៉ាងធ្ងន់ធ្ងរ ហើយរថយន្ត២គ្រឿងទៀត ក៏ត្រូវបានក្រុមបទល្មើសវ៉ៃកម្ទេចផងដែរ ហើយក្រុមអ្នករកស៊ីដឹកឈើ នោះ បានរត់គេចខ្លួនបាត់អស់។

ក្រុមអ្នកសារព័ត៌មាន សូមឲ្យអាជ្ញាធរស្រុកខេត្ត មេត្តាចុះស្រាវជ្រាវវែកមុខរកក្រុមជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ។
ករណីនេះ មហាជនមួយចំនួនមានការងឿងឆ្ងល់ថា មិនដែលអ្នករកស៊ីដឹកឈើណា នៅសុខៗ ទៅវ៉ៃអ្នកកាសែតនោះទេ ប្រហែលដោយសារ…៕