ភ្នំពេញ៖ មុននេះបន្តិចផេក Phnom Penh Gendarmerie បានបង្ហោះព័ត៌មានបឋមឲ្យដឹងថា ទីបំផុត ! ចោរដែលបន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់ លួចយករថយន្តភ្ញៀវ ក្នុងផ្ទះសំណាក់ «មហារុងរឿង» នៅខេត្តតាកែវ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ឃាត់ខ្លួនបានហើយនៅកោះពេជ្រ។ ព័ត៌មានលម្អិតនឹងជម្រាបជូនក្រោយពេលសមត្ថកិច្ចជំនាញស៊ើបសួររួច។

គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែកញ្ញា មានករណីជនសង្ស័យម្នាក់បានបន្លំធ្វើម្ចាស់ផ្ទះសំណាក់ទៅគោះទ្វារបន្ទប់ភ្ញៀវសុំសោរថយន្ត ដើម្បីរៀបចំចំណតរួចបើកទៅបាត់។ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងចន្លោះប្រហែល៩ដល់ម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះសំណាក់ មហារុងរឿង ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ។

រថយន្តដែលបាត់ម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ឋិរបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ខាងលើ ៕