រាជធានីភ្នំពេញ÷ នៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២០ ការដ្ឋានសាងសង់អាងក្រោមដីនៃគម្រោងការពារទឹកជំនន់ជំហានទី៤ បានបន្តជីកប្រទះឃើញរូបចម្លាក់តោថ្មបុរាណទី២ ដែលនៅកប់ជាយូរយារណាស់មកហើយក្នុងដីជំរៅ ៤មក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើយោងតាមមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា រូបចម្លាក់នេះធ្វើអំពីថ្មភ្នំ មានកំពស់ ២.៥ម ។
បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់វត្ថុបុរាណទាំង២នេះ ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីសិក្សាស្រាវជ្រាវ គ្រប់គ្រង និងថែរក្សា៕