រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរម្នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ បញ្ជូនខ្លួនត្រលប់មកកម្ពុជាវិញ តាមច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោយជាប់ពន្ធនាគារជិត៣ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់ ដើម្បីកាប់ឈើគ្រញូង។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ពលរដ្ឋខ្មែរម្នាក់នោះមានឈ្មោះ រឿន រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានទាហានថៃចាប់ខ្លួនយកទៅឃុំឃាំង នៅខេត្តសុរិន្ទ អស់រយៈពេល២ឆ្នាំ ១១ខែ ១៧ថ្ងៃ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង តាមច្រកអូរខ្លាឃ្មុំ។

បន្ទាប់ពីបានអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់ ស្កែនកំដៅរកជំងឺកូវីដ-១៩ និងលាងសម្អាតខ្លួនប្រាណដោយទឹកអាល់កុលរួចមក សមត្ថកិច្ចបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕