ខេត្តកណ្តាល ៖ នារីជើងល្អម្នាក់ និងបក្ខពួកបានរួមគំនិតគ្នា ធ្វើសកម្មភាពប្រើល្បិចលួងលោមនារីម្នាក់ បោកយកប្រាក់អស់ចំនួន១ម៉ឺនដុល្លារ លុះពេលនារីរងគ្រោះដឹងខ្លួនថា ចាញ់បោក ក៏ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ធ្វើការចាប់ខ្លួននារីសង្ស័យ នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

នារីរងគ្រោះ មានឈ្មោះ ស៊ុម តូច អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែក ជនសង្ស័យ ទី១-ឈ្មោះ ផន ណារី ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រើប្រាស់អាខោនហ្វេសប៊ុកឈ្មោះ ផន ណារី, ឈ្មោះ Phan Nha (ឃាត់ខ្លួន) លេខទូរស័ព្ទ 0886314211។ និងទី២-ឈ្មោះ ផាត់ (ប្រើអាខោនហ្វេសប៊ុកឈ្មោះ រដ្ឋ ថា) ភេទប្រុស អាយ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ (គេចខ្លួន) លេខទូស័ព្ទ 097 887 88 99 ។ ដកហូត កងដៃលោហធាតុពណ៌លឿង ចំនួន២១កង និងចិញ្ចៀនលោហធាតុពណ៌លឿង ចំនួន៣វង់ ។

សមត្ថកិច្ច កាលពីថ្ងៃមិនចាំអំឡុងឆ្នាំ២០២០ ឈ្មោះ ផន ណារី ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំរលាំងកែនស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ប្រើអាខោនហ្វេសប៊ុកឈ្មោះ ផន ណារី ) ជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ បានណែនាំឲ្យជនរងគ្រោះ ស្គាល់បុរសម្នាក់ដែលប្រើប្រាស់អាខោនហ្វេសប៊ុកឈ្មោះ (រដ្ឋ ថា) បន្ទាប់ពីជនរងគ្រោះ បានឆាតទំនាក់ទំនង ជាមួយ អាខោនហ្វេសប៊ុកឈ្មោះ រដ្ឋ ថា បានមួយ រយៈក្រោយឈ្មោះ ផន ណារី បានប្រាប់ ជនរងគ្រោះ ថា ឪពុករបស់ឈ្មោះ រដ្ឋ ថា ហើយត្រូវការលុយ ហើយឈ្មោះ ផន ណារី បងឯងផ្ញើលុយឲ្យគាត់ទៅ ព្រោះខ្ញុំស្គាល់ឈ្មោះ រដ្ឋ ថា ច្បាស់ណាស់ ។ ឈ្មោះ ផន ណាវី បានខលប្រាប់ជនរងគ្រោះថា ស្គាល់កន្លែងធ្វើការនិងក្រុមគ្រួសាររបស់ឈ្មោះ រដ្ឋ ថា ច្បាស់ណាស់និងមានមុខងារជាទាហានថែមទៀត ។ ឈ្មោះ រដ្ឋ ថា បានឆាតជាអក្សរមក Facebook Messenger របស់ជនរងគ្រោះ ដើម្បីខ្ចីលុយចំនួន ១.០០០$ (មួយពាន់ដុល្លារ) ហើយឈ្មោះ រដ្ឋ ថា បានប្រាប់ជនរងគ្រោះថាឪពុកគាត់ឈឺធ្ងន់ហើយឲ្យជនរងគ្រោះ វេរលុយតាមវីងទៅលេខទូរស័ព្ទ ០៩៣ ២៧៥ ៨០៣ ជនរងគ្រោះក៏ចាប់ផ្ដើមផ្ញើជាបន្តបន្ទាប់តាម លេខទូរស័ព្ទ ០៩៣ ២៧៥ ៨០៣ ដដែលចំនួន២១លើក វេរតាមវីងចំនួន១៧លើក តាមទ្រូម៉ានី ៤លើក សរុបទឹកប្រាក់ចំនួន ១០.០០០$ (១ម៉ឺនដុល្លារ) ។ ស្រាប់តែថ្ងៃមួយឈ្មោះ ផន ណារី បានខលមកជនរងគ្រោះថាឲ្យដុតក្រដាសផ្ញើលុយទាំងអស់នោះចោល ទៅ ហើយឈ្មោះ ផន ណាវី បានមកដល់ផ្ទះជនរងគ្រោះ ហើយ សុំមើលក្រដាសវីង (ផ្ញើលុយ) ប៉ុន្តែជនរងគ្រោះមិនឲ្យ ឈ្មោះ ផន ណារី បានគំរាមថា បើឪពុកម្តាយ ជនរងគ្រោះ ដឹងរឿងទាំងអស់នេះគាត់នឹងឈឺស្លាប់ ។ ដោយមានការសង្ស័យជនរងគ្រោះ ក៏បានហៅឈ្មោះ ផន ណារី ឲ្យជូនទៅជួបឈ្មោះ រដ្ឋ ថាតែឈ្មោះ ផន ណារី មិនព្រមជូនជនរងគ្រោះទៅនោះទេ ហើយឈ្មោះ ផន ណារី ក៏បាត់ខ្លួន ចាប់តាំងពីពេល នោះតែម្តង ។ ចំណែក នារីសង្ស័យត្រូវកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឈានដល់ចាប់ខ្លួន។

នៅចំពោះសមត្ថកិច្ច នារីឈ្មោះ ផន ណារី បានឆ្លើយសារភាពថា ខ្លួនពិតជាបានសមគំនិតគ្នាជាមួយអាខោនហ្វេសប៊ុក ឈ្មោះ រដ្ឋ ថា បោកលុយពីជនរងគ្រោះ អស់ចំនួន១ម៉ឺនដុល្លារពិតប្រាកដមែន។

ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី ។ ចំណែក បក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួននាំមកផ្តន្ទាទោសតាមច្បាប់៕