ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈលើកុមារីអាយុ៤ឆ្នាំ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចចម្ការគរ ស្ថិតនៅភូមិនៅភូមិរហាទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ។

ជនសង្ស័យឈ្មោះ វ៉ុន ស៊ីផៃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។ ចំណែកកុមារីរងគ្រោះឈ្មោះ ស ដល អាយុ៤ឆ្នាំ ជនជាតិខ្មែរ រស់ក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំជាមួយគ្នានឹងជនសង្ស័យ ។

មុនពេលកើតហេតុ កុមារីរងគ្រោះនិងបងស្រីអាយុ១០ឆ្នាំ បាននាំគ្នាទៅលេងផ្ទះជនសង្ស័យ ប៉ុន្តែជនសង្ស័យបានប្រើល្បិចឱ្យកុមារីជាបងទៅទិញកាតទូរស័ព្ទ រួចជនសង្ស័យធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:លើកុមារីរងគ្រោះរហូតបានសម្រេចតែម្តង ។

ក្រោយពេលកើតហេតុ អាណាព្យាបាលក្មេងស្រីរងគ្រោះបានដាក់ពាក្យប្ដឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ។
ចំណែកកុមារីរងគ្រោះ មន្រ្តីជំនាញ និងក្រុមគ្រូពេទ្យបច្ចេកទេស ធ្វើការពិនិត្យទ្វារមាសជាក់ស្ដែង ដើម្បីដឹងច្បាស់ថា ជនសង្ស័យពិតធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:លើកុមារីរងគ្រោះរហូតបានសម្រេចពិតមែនឬយ៉ាងណា? ៕