ភ្នំពេញ៖ យុវជនជានិស្សិតឆ្នាំទី៣ម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលជាន់ទី៣ បង្កឲ្យភ្ញាក់ផ្អើលនៅម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សពឈ្មោះ ពញ្ញា អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ រស់នៅភូមិត្រើយឃ្លោក ឃុំដូនខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។
តាមម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ មានមិត្តភក្តិជនរងគ្រោះបានមកសួរគាត់ថា រូបគេបានទូរស័ព្ទមករកជនរងគ្រោះជាច្រើនដង តែអត់លើកទូរស័ព្ទសោះ ទើបនាំគ្នាឡើងទៅគោះទ្វារបន្ទប់ជាច្រើនដង នៅតែជនរងគ្រោះមិនឆ្លើយតបទៀត ក៏នាំគ្នាធាក់ទ្វារចូលទៅ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័យ រួចបញ្ជាក់ប្រាប់ថា ជនរងគ្រោះស្លាប់ដោយសារតែជំងឺគាំងបេះដូង រួចក៏ធ្វើកំណត់ហេតុប្រគល់សពជូនទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តតាកែវ៕