ត្បូងឃ្មុំ: កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅម៉ោងប្រមាណ ០១និង៣០នាទីទៀបភ្លឺ មានបុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯង (ចងកសម្លាប់ខ្លួន) និងទ្រើងត្រឡាចដោយយកខ្សែអង្រឹងទៅចងកភ្ជាប់ និងទ្រើងត្រឡាចបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។

ហេតុការណ៍បានកើតឡើងស្ថិតនៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
សពជនរងគ្រោះមានឈ្មោះ ហុន ហុង ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិកើតហេតុខាងលើ។

ជនរងគ្រោះបានធ្វើសកម្មភាពយកខ្សែរអង្រឹងប្រវែង ០,៥០ម៉ែត្រ នៅមុខផ្ទះយកទៅចងភ្ជាប់នឹងទ្រើងត្រឡាចខាងកើតផ្ទះចម្ងាយ ៥,២០ ម៉ែត្រ យកធុងស្ពេតត្រូឈរពីលើរួចចងកសម្លាប់ខ្លួនឯងតែម្ដង។

បន្ទាប់មកអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់សួង គ្រូពេទ្យជំនាញ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យទៅលើសពឃើញថា បានស្លាប់ដោយចងកសម្លាប់ខ្លួន ឯងពិតប្រាកដមែន។

ក្រោយពីបានពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណី៕