ខេត្តព្រះសីហនុ៖ ខ្សែភ្លើងដែលដាក់រាយអំពូលសម្រាប់បំភ្លឺផ្លូវសាធារណៈ ត្រូវចង្រៃមិនស្គាល់មុខលួចកាត់អស់មួយចំនួន ។ លុះនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវតាមរកជនល្មើសមកផ្តន្ទាទោស ព្រមទាំងផ្ដល់ថវិកាចំនួន១០លានរៀល ដល់សមត្ថកិច្ចជំនាញសម្រាប់ការស្រាវជ្រាវ និងបង្ក្រាបករណីនេះ ។

យោងតាមគណនីហ្វេសប៊ុក លោកគួចចំរើន/KuochChamroeun ដែលបង្ហោះសារកាលពី២២ម៉ោងមុន មានខ្លឹមសារថា « បើកប្រតិបត្តិការធំមួយ ដើម្បីបង្ក្រាបករណីចោរលួចខ្សែភ្លើងបំភ្លឺសាធារណ:។
ខ្ញុំផ្ដល់ថវិកា១០លានរៀលឲ្យយសមត្ថកិច្ច ដឹកនាំការបង្ក្រាបឲ្យយខានតែបាន ។ បទល្មើសតូចតាច តែផ្ដន្ទាទោសដោយមិនលើកលែង។ អ្នកទិញខ្សែភ្លើងរបស់ចោរ បើចង់រួចខ្លួន សូមឆាប់រាយការណ៍ឲ្យយបានឆាប់ បើលាក់លៀមទៀត ដល់ពេលសមត្ថកិច្ចស្រាវជ្រាវរកឃើញ គឺត្រូវមានទោសជាដាច់ខាត»៕