ចក្រភពអង់គ្លេស៖ មានជនអន្តោប្រវេសន៍យ៉ាងហោចណាស់ ៤០៩នាក់ ភៀសខ្លួនទៅចក្រភពអង់គ្លេសក្នុងមួយថ្ងៃុ ។ មនុស្សមួយចំនួនធំដែលដឹកទៅទីក្រុង Dover ត្រូវបានឃាត់អោយអង្គុយនៅខាងមុខទូកសង្គ្រោះ ដែលយាមល្បាតដោយកងកំលាំងកប៉ាល់សមុទ្រតាមព្រំដែន ។

វាជាការបំបែកឯកទគ្គកម្មមួយ ដែលជនចំណាកស្រុកដល់ទៅ៤០៩នាក់ បានឆ្លងកាត់តាមច្រាំង English channel ទៅច្រាំងអង់គ្លេសតាមរយៈ ទូកតូចៗក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ​ ។ មនុស្សរាប់រយនាក់ត្រូវបានស្ទាក់ចាប់នៅក្នុងទឹក ខណៈដែលអ្នកផ្សេងទៀតបានចុះចតនៅលើឆ្នេរ ។

ចំនួននេះនាំមកនូវ អ្នកដែលបានភៀសខ្លួនដោយជោគជ័យក្នុងឆ្នាំនេះមានចំនួនដល់ទៅ៥​ ៦០០នាក់ឯនោះ ដែលកំណត់ត្រាមួយថ្ងៃមុនត្រូវគេបានព្យាករណ៍ទុកថាមានត្រឹមតែ២៣៥នាក់ ប៉ុណ្ណោះមុនថ្ងៃទី០៦ ខែសីហានេះ ។

ការភៀសខ្លួនទ្រង់ទ្រាយធំនេះបានកើតឡើងនៅពេលដែល នាយករដ្ឋមន្រ្តី Boris Johnson បាននិយាយថា ចក្រភពអង់គ្លេសគឺជា “ គោលដៅ និងមេដែក” សម្រាប់អ្នកជួញដូរមនុស្ស ហើយគាត់បានសន្យាថា នឹងផ្លាស់ប្តូរច្បាប់ដើម្បីជួយដោះស្រាយវិបត្តិនេះ ទោះបីលោកស្រី Priti Patel រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិយាយកាលពីឆ្នាំមុនថាការភៀសខ្លួនរបស់ជនអន្តោប្រវេសន៍នឹងក្លាយជា“ បាតុភូតមិនសមរម្យ” នៅពែលនិទាឃរដូវឆ្នាំ ២០២០ នេះក៏ដោយ ។
ប្រភព៖ sky