បរទេស៖ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ឥណ្ឌា​ បានប្រកាសថា​ រោងចក្រផលិតទូរស័ព្ទក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង ​នៅប្រទេសវៀតណាម​ នឹងផ្លាស់មកដាក់នៅប្រទេសឥណ្ឌា វិញ​ក្រោមទុនវិនិយោគ៤០ពាន់លានដុល្លារអាមេរិច​ ដោយលោកបានបន្ថែមទៀតថា រោងចក្រផលិតទូរស័ព្ទ Iphone ក៏មិនបានមានបំណងទៅវិនិយោគនៅប្រទេសវៀតណាមឡេីយ​ នោះ​គឺរោងចក្រ Iphone នឹងផ្លាស់ទីពីប្រទេសចិន ទៅឥណ្ឌាដែរ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Economictimes កាលពីពេលថ្មីៗនេះ។

ក្នុងនោះ ក្រុមហ៊ុន Samsung ទំនងជាធ្វើពិពិធកម្មខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនសម្រាប់ផលិតស្មាតហ្វូនទៅកាន់ប្រទេសឥណ្ឌាក្រោមគម្រោង PLI (ផលិតកម្មភ្ជាប់ការលើកទឹកចិត្ត) ហើយនេះនឹងជះឥទ្ធិពលដល់សមត្ថភាពដែលមានស្រាប់របស់ខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមដែរថា​ វាជារឿងសោកស្តាយសម្រាប់ប្រទេសវៀតណាម ដែលនឹងបាត់បង់ដំណែងជាប្រទេសផលិតទូរស័ព្ទ​ Samsung ធំជាងគេបំផុត​ និង​ក្តីសង្ឃឹម​ថា​ ក្រុមហ៊ុន ​IPhone មកវិនិយោគនៅវៀតណាមបែរជាទៅប្រទេសឥណ្ឌាទៅវិញ ៕