ភ្នំពេញ​៖ កម្លាំងនគរបាលស្នងការាជធានីភ្នំពេញ ចុះប្រតិ្តបត្តិការបង្រ្កាប Karaoke មួយកន្លែងម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ថោយផ្លូវ២០៦ កែងនឹងផ្លូវ២០៩ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងប្រត្តិបត្តិការនេះ ដោយមានការបញ្ជាពីឯឧត្តម សថេត ស្នងការាជធានីភ្នំពេញ បានចុះចាប់ karaoke ខាងលើក្នុងការចុះចាប់នោះកម្លាំងសមត្ថកិច្ចរកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រី៩៣នាក់ (ស្រី៤០នាក់) រថយន្តសេរីទំនើបៗជាច្រើនគឿង។

ប្រតិបត្តិការដឹកនាំដោយ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នគរបាលរាជធានីភ្នំពេញ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក និង មានការសម្របសម្រួលពីលោ ម៉ុត ដារ៉ា ព្រះរាអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយប្រតិបត្តការ ទាំងវត្ថុតាង ទាំងមនុស្សត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕