វៀតណាម៖ កាលពីថ្ងៃទី ១៧ សីហាក្រុមគ្រប់គ្រងទីផ្សារ (QLTT) លេខ ៤ ក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានព័ត៌មានទីក្រុង Hai Phong និង សម្របសម្រួលជាមួយកម្លាំងមុខងារ បានឃាត់រថយន្តដឹកទឹកកកមួយគ្រឿង ដែលក្នុងនោះមានផ្ទុកទៅដោយ សរីរាង្គក្នុងជ្រូកចំនួន ២៤ តោន ។ សូមបញ្ជាក់ថា ម្ចាស់ទំនិញមានបានចុះបញ្ជីជាអចិន្ត្រៃយ៍នៅសង្កាត់ ១២ ទីក្រុងហូជីមិញ ដើម្បីប្រមូលទិញ សរីរាង្គក្នុងជ្រូកនៅខេត្តភាគខាងលិច និងលក់ឲ្យសហគមន៍នៅខេត្ត Bac Giang ។

នៅពេលដែលអាជ្ញាធរបានយកសំណាកសម្រាប់ធ្វើការត្រួតពិនិត្យពួកគេបានរកឃើញថា សរីរាង្គសត្វទាំងអស់ត្រូវបានរកឃើញមានផ្ទុកមេរោគអាសន្នរោគអាហ្វ្រិក។ នាយកដ្ឋានគ្រប់គ្រងព័ត៌ Hai Phong កំពុងបន្តផ្ទៀងផ្ទាត់និងដោះស្រាយករណីនេះ។

ទាក់ទងជាមួយគ្នានេះ កាលពីថ្ងៃទី ២០ ខែសីហាក្រុម QLTT លេខ ១០ បានសម្របសម្រួលជាមួយ QLTT ក្រុមទី ៤ ដើម្បីចុះត្រួតពិនិត្យឃ្លាំងក្លាសេមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្រុមទី ៨ ភូមិត្រាងកានឃុំអានដុង ស្រុកអានដុង។ នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញចំណីអាហារដែលមានដូចជា ជើងមាន់ ភ្លៅមាន់ ទម្ងន់ប្រមាណ ២ តោនហើយទំនិញទាំងអស់នេះត្រូវបាននាំចូលពីបរទេស។

តាមការពន្យល់ជើងមាន់ខាងលើបានទិញហើយបន្ទាប់មកទីតាំងខាងលើនេះបានយកឆ្អឹងចេញដោយខ្លួនឯងហើយខ្ចប់វាទុកក្នុងកេសដឹកយកទៅចែកចាយនៅខេត្តជិតខាងមួយចំនួន ទាំងដែលទំនិញមានស្តង់ដា និងត្រួតពិនិត្រសុវត្ថិភាពត្រឹមត្រូវ ។

យ៉ាងណាមិញ ក្រុមអធិការកិច្ចបានដកហូតទំនិញដែលបានរៀបរាប់ខាងលើជាបណ្តោះអាសន្នដើម្បីចាត់ការតាមនីតិវិធី ៕

ប្រភព៖ zingnews