បរទេស៖ បុរសម្នាក់ អាយុ៣៨ឆ្នាំ មកពីខេត្ត Tay Ninh ភាគខាងត្បូង ប្រទេសវៀតណាម ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃពុធនេះ បន្ទាប់ពីត្រូវស្ដេចពស់វែកប្រវែង៣ម៉ែត្រ ខាំគាត់បណ្ដាលឲ្យរងរបួសធ្ងន់ ប៉ុន្តែដោយស្មារតីខ្ពស់គាត់បាននាំយកពស់នោះមកជាមួយដែរ ដើម្បីឲ្យពេទ្យពិនិត្យពីប្រភេទពឹសពស់ងាយស្រួលក្នុងការព្យាបាល។

យោងតាមការរៀបរាប់របស់កូនប្រុសរបស់គាត់បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ គាត់បានប្រទះឃើញស្ដេចពស់វែកនោះនៅក្នុងកសិដ្ឋានរបស់ឪពុកគាត់ ហើយគាត់ក៏បានរត់ទៅប្រាប់ឪពុករបស់គាត់ ភ្លាមៗនោះនៅពេលគាត់មកដល់កសិដ្ឋានគាត់ក៏បានប្រទះឃើញពស់យក្សមួយក្បាលនោះពិតមែន បុរសជាឪពុកក៏ប្រើដៃដើម្បីចាប់វា បន្ទាប់មកពស់ក៏បានចឹកដៃរបស់គាត់ និងខាំភ្លៅខាងស្តាំរបស់គាត់ហើយបានព័ន្ធនៅជុំវិញដៃ និងក ដោយមិនអាចអ្រងួនវាបានគាត់ក៏បានចាប់ក្បាលពស់ដោយដៃម្ខាងទៀត ហើយរួសរាន់មកមន្ទីរពេទ្យ។

វេជ្ជបណ្ឌិតម្នាក់បាននិយាយថា អត្រាស្លាប់គឺខ្ពស់ប្រសិនបើជនរងគ្រោះមិនត្រូវបានព្យាបាលឱ្យបានទាន់ពេលវេលា ពីព្រោះតែពស់នេះជាប្រភេទពឹសពស់វែកដែលសាហាវបំផុត។ប្រហែលជា៣០នាទី ក្រោយមករាងកាយរបស់គាត់ក៏ប្រែជាស្លេកហើយដកដង្ហើមខ្លីៗ គ្រូពេទ្យក៏បានដាក់អុកស៊ីសែនឲ្យគាត់ពេលប្តូរគាត់ទៅមន្ទីរពេទ្យធំ HCMC ៕

ប្រភព​៖ Vnexpress

https://1.bp.blogspot.com/-ITwATobHHQg/Xz5oX1gj77I/AAAAAAABOug/uYAAebRJZWMT_kKZoUMZGDNc12DlJ5I6ACLcBGAsYHQ/s696/%25E0%25B8%2587%25E0%25B8%25B9%25E0%25B8%2581%25E0%25B8%25B1%25E0%25B8%25942-9-696×392.jpg