ភ្នំពេញ៖ ឮគេថា១០០០ដង មិនស្មើបានជួបម្ដង បានជួប១០០០ដង មិនស្មើបានភ្លក់ម្ដង ហើយពេលនេះលោក អាន វី បានស្គាល់រសជាតិរង្វាន់ធំលើកដំបូងចំនួន 50លានរៀលពី M150។ ម្ចាស់រង្វាន់រូបនេះបានបញ្ជាក់ថា M-150 បានកែប្រែជីវិតរបស់លោកស្ទើរទាំងស្រុង។

“ធ្លាប់តែត្រូវរង្វាន់បានមួយដបៗ តែដល់បើកគម្របឃើញពាក្យថា អ្នកឈ្នះរង្វាន់ 50លានរៀល ដូចអត់ចង់ជឿ តែចិត្តចាប់ផ្ដើមអរភ័យ។ ទាក់ទងទៅក្រុមហ៊ុន គេប្រាប់ថាត្រូវមែន ខ្ញុំសប្បាយចង់ហោះ រួចក៏តេប្រាប់ប្រពន្ធខ្ញុំភ្លាម។ ដំបូងគាត់អត់ជឿទេ គាត់ថាកំពុងតែអត់លុយផង កុំយករឿងចឹងៗមកនិយាយលេង។ ល្ងាចឡើងចេញពីធ្វើការ ខ្ញុំបង្ហាញគម្របដប M-150 គាត់ស្រែកហ៊ោទាំងទឹកភ្នែក”

ក្នុងជីវភាពជាអ្នករត់កង់បី រស់នៅបន្ទប់ជួលជាមួយប្រពន្ធដែលជាកម្មកររោងចក្រ ខណៈកូនស្រីតូចនៅស្រុកជាមួយយាយតា ជីវិតគ្រួសារមិនត្រឹមតែខ្វះភាពកក់ក្ដៅនិងសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រឈមនឹងបញ្ហាលុយកាក់យ៉ាងធ្ងន់ធ្ងរ ស្របពេលមុខរបរមិនប្រាកដប្រជាដោយសារវិបត្តិមេរោគ COVID-19។ ចំណូលធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ លោក អាន វី ត្រូវចំណាយលើការបង់រំលស់កង់បី 140ដុល្លារក្នុងមួយខែ ថ្លៃអាហារ បន្ទប់ជួល ប្រាក់ផ្ញើឲ្យកូន និងចំណាយផ្សេងៗទៀត។ ក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ លោក អាន វី និងភរិយាមិនដែលបានគេងស្កប់ស្កល់ពេញភ្នែកឡើយ ព្រោះខ្វល់ខ្វាយរឿងជីវភាព និងខ្លាចគ្មានលុយបង់ធនាគារ។

ឥឡូវនេះ រង្វាន់ទឹកប្រាក់ 50លានរៀល ពី M-150 បានផ្លាស់ប្ដូរជីវិតគ្រួសាររបស់លោកអាន វីទាំងស្រុង។ លោកអាចបង់ផ្ដាច់កង់បី ទិញផ្ទះនិងដីនៅស្រុកពីប្អូនរបស់ខ្លួននៅស្រុកបាធាយ ខេត្តកំពង់ចាម និងសល់ប្រាក់មួយចំនួនទៀតអាចសម្រួលដល់ជីវភាពគ្រួសាររបស់ខ្លួនឲ្យធូរជាងមុនច្រើន។ លោក អាន វីជឿថា ក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ ច្បាស់ជាត្រូវជួបលាភសំណាងនៅថ្ងៃណាមួយមិនខាន ហើយថ្ងៃណាមួយនឹងមកដល់យ៉ាងប្រាកដ គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ។ លោក អានវី រំលឹកថា លោកពិសា M-150 ដើម្បីបំបាត់ភាពធីងធោង អត់ងងុយ អស់កម្លាំង ឈឺក្បាល
ហើយដោយលាភសំណាងបានមកដល់ លោកក៏ឈ្នះរង្វាន់ដ៏ធំនេះជាលើកដំបូងក្នុងជីវិតរបស់លោក និងធ្វើឲ្យគ្រួសារលោកទទួលបានពន្លឺសុភមង្គលថ្មី លែងខ្វះខាតដូចមុន។

ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាងអច្ឆរិយ ឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើន កម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់ សរុបច្រើនជាង 10,000,000,0000 រៀល (មួយម៉ឺនលានរៀល) និងរង្វាន់ ភេសជ្ជៈប៉ូវកម្លាំង M-150ជាច្រើនដប ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ 50លានរៀល ៕