កាលពីថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុនស្រាបៀរ ម៉ាទ្រីត បានបន្តនាំយករង្វាន់ ម៉ូតូ Zoomer-X ចំនួន១គ្រឿង និងលុយសុទ្ធ១៦លានរៀល ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់នៅខណ្ឌកំបូល និង ស្រុកល្វាឯម

អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូ Zoomer-X ក្រោមក្រវិលកំប៉ុងស្រាបៀរ​ម៉ាទ្រីត ថ្ងៃនេះ គឺប្អូនប្រុស លី ពិសិទ្ធិ អាយុ១៩ឆ្នាំ រស់នៅជាមួយបង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។ ប្អូនប្រុសឈ្នះរង្វាន់នៅពេលហូបជួបជុំអ្នកធ្វើការជាមួយគ្នា ក្រោយពេលសម្រាកពីការងារ ប្អូនបានទិញម៉ាទ្រីតចំនួន២កេស មកពីហាងលក់ស្រាបៀរ១កន្លែងនៅឃុំបែកចាន ជាប់នឹងហ្គារ៉ាសជួសជុល​ឡានដែលប្អូនបានយកឡានដឹកទំនិញទៅជួសជុលកាលពីថ្ងៃ ។ នៅពេលដែលកម្មវិធីជុំគ្នាជិតចប់ទៅហើយ ស្រាប់តែប្អូនគាស់១កំប៉ុងទៀត ឃើញរូបម៉ូតូ ក៏នាំគ្នាហ៊ោគឹលតែម្តង ។

រីឯអ្នកលក់ស្រាបៀរម៉ាទ្រីតឱ្យប្អូនពិសិទ្ធិ ដែលជាអ្នកឈ្នះរង្វាន់ម៉ូតូ Zoomer-X ចំនួន១គ្រឿងនេះ មានឈ្មោះ ងួន ដារ៉ូ លក់ស្រាបៀរនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក៏ទទួលបានកាដូរ លើកទឹកចិត្តជាស្រាបៀរម៉ាទ្រីត៥០កេស ពីក្រុមហ៊ុនផងដែរ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃដដែលនោះក្រុមហ៊ុនស្រាបៀរម៉ាទ្រីតក៏បាននាំយករង្វាន់ជាលុយសុទ្ធ៤លានរៀល ចំនួន   ៤រង្វាន់ទៀត ទៅប្រគល់ជូនដល់អ្នកឈ្នះរង្វាន់ពីក្រវិលកំប៉ុងស្រាបៀរម៉ាទ្រីត ដែល៣នាក់ជាភ្ញៀវចូលរួមនិងម្នាក់ជាអ្នកចម្រៀងក្នុងពិធីមង្គលការមួយនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល ផងដែរ។

អ្នកឈ្នះរង្វាន់ម្នាក់ៗ៤លានរៀលពីស្រាបៀរម៉ាទ្រីតទាំង៤នាក់នោះរួមមាន៖

ទី១.ប្អូនប្រុស ទិន ថាវី ជាគ្រូបង្រៀននិងជាភ្ញៀវខាងកូនកំលោះ មកពីស្រុកពាមរត៍ ខេត្តព្រៃវែង។

ទី២.ប្អូនប្រុស សេក តុលា ជាអ្នកចម្រៀង ដែលអ្នកដើមការអញ្ជើញឱ្យច្រៀងក្នុងពិធីមង្គលការ និងជាអ្នកស្រុកល្វាឯម ខេត្តកណ្តាល ផងដែរ។

ទី៣.ប្អូនប្រុស ជា សៀវមីត ជាភ្ញៀវខាងកូនក្រមុំ មកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ទី៤.ប្អូនប្រុស កយ បូរ៉ា ជាភ្ញៀវខាងកូនក្រមុំ រស់នៅស្រុកល្វាឯម ខេត្តកណ្តាល។

តំណាងក្រុមហ៊ុនបញ្ជាក់ថា ម៉ាទ្រីតជាប្រភេទស្រាបៀរស្រស់ ដែលភាសាអង់គ្លេសហៅថាFresh Beer សម្បូរដោយស្រូវសាលីច្រើនជាងស្រាបៀរធម្មតា ហេតុនេះហើយទើបវាមានរស់ជាតិឆ្ងាញ់និងក្រអូបស្រូវសាលីជាប់មាត់ ងាយស្រួលញ៉ាំ ហើយញ៉ាំច្រើនមិនធ្វើឱ្យឈឺក្បាល ។ ស្រាបៀរម៉ាទ្រីតមានរង្វាន់ធំៗជាច្រើននៅក្រោមក្រវិលកំប៉ុងដូចជា៖ លុយសុទ្ធចាប់ពី៥០ម៉ឺនដល់៥០​លាន​រៀល និងរង្វាន់ម៉ូតូ Zoomer-X ដ៏ច្រើនសន្ធឹកសន្ធាប់​ ។ ហើយភ្ញៀវចូលរួមពិធីមង្គលការក៏មានឱកាសឈ្នះរង្វាន់ធំៗផងដែរ ៕