ភ្នំពេញ៖ បរាជ័យលើមុខរបរអាចមិនមែនគ្រាន់តែជាការខាតបង់ច្រើនលើរឿងប្រាក់កាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺកម្លាំងចិត្តផងដែរ។ ការពិតវាគឺជាមេរៀនបង្រៀនអោយបុគ្គលបរាជ័យឆ្ពោះទៅរកភាពជោគជ័យតែប៉ុណ្ណោះដរាបណាយើងនៅតែបន្តស្វែងរកវិធីសាស្រ្តផ្សេងៗធ្វើវាអោយបាន។

លើកនេះយើងសង្ឃឹមថា បងស្រី ឡោ ចន្ធី អ្នកខេត្តពោធិ៍សាត់នឹងទទួលបានជោគជ័យជាមួយមុខរបរថ្មីនៃការចិញ្ចឹមមាន់ស្រែរបស់គាត់ជាមួយដើមទុនទឹកប្រាក់រង្វាន់ ៥លាន រៀលដែលឈ្នះពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា រួមផ្សំនឹងបទពិសោធន៍ដែលរៀនចេះពីការបរាជ័យកាលពីមុន។

លោកស្រី ចន្ធី រៀបរាប់ពីការឈ្នះរង្វាន់នេះយ៉ាងដូច្នេះថា៖ «ស្រាបៀរ កម្ពុជា បានក្លាយជា ជម្រើសសម្រាប់ការជួបជុំរបស់ខ្ញុំជាមួយបងប្អូន និង មិត្តភក្តិទៅហើយ។ កាលពីថ្ងៃ ៣០ មិថុនា កន្លងទៅខ្ញុំមានកម្មវិធីអាហារសាមគ្គីជាមួយសាច់ញាតិក្រុមគ្រួសាររបស់ខ្ញុំ ហើយខ្ញុំទិញស្រាបៀរ កម្ពុជា មកជប់លៀងដូចរាល់ដង តែលើកនេះបំណងប៉ងប្រាថ្នាខ្ញុំបានដូចចិត្ត ដោយសារក្រវិលកំប៉ុងសំណាងទឹកប្រាក់ ៥លានរៀលដែលខ្ញុំបានឈ្នះពីស្រាបៀរ កម្ពុជា នារាត្រីនោះខណៈដែលខ្ញុំគាស់កំប៉ុងទី៥»។ លោកស្រីបន្តទៀតថា ទឹកប្រាក់ ៥លានរៀល នេះខ្ញុំនឹងសាកល្បងចិញ្ចឹមមាន់អោយបានអោយបានសម្រេចដូចគេឯងនៅក្នុងភូមិ។

ក្រៅពីអ្នកស្រុកបាកានរូបនេះក៏នៅមានអ្នកឈ្នះសរុបចំនួន ៤៧ នាក់ផ្សេងទៀតបានគាស់ ឈ្នះប្រាក់ ៥ លានរៀលកាលពី១សប្តាហ៍កន្លងទៅរួមមាន អ្នកភ្នំពេញ ២៩ នាក់ កំពង់ស្ពឺ ២ នាក់ កណ្តាល ៦ នាក់ កំពង់ឆ្នាំង ១ នាក់ ត្បូងឃ្មុំ ១ នាក់ កោះកុង ១ នាក់ ព្រះសីហនុ ១ នាក់ បន្ទាយមានជ័យ ១ នាក់ តាកែវ ២ នាក់ ឧត្តរមានជ័យ ១ នាក់ និង កំពង់ចាម ១ នាក់ផងដែរ។
ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!