កំពង់ស្ពឺ៖ ឃើញគោផ្អើលរត់ពេញស្រែ ម៉ែក្មេកស្មានតែមានបញ្ហាអ្វី តាមពិតកូនប្រសាស្រែក សប្បាយចិត្ត ដោយសារឃើញរង្វាន់៥០លានរៀលលើក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ សោះ។

ក្រោយពិនិត្យមើលឲ្យល្អិតល្អន់ជាមួយម្តាយក្មេក លោក ហោ ចំណាប់ កាន់តែច្បាស់១០០%ថា ខ្លួនពិតជាឈ្នះបានរង្វាន់ទឹកប្រាក់៥០លានរៀលប្រាកដមែន។

លោក ហោ ចំណាប់ បានរៀបរាប់ថា៖ «ខ្ញុំតែងតែញុំាភេសជ្ជៈប៉ូវកម្លាំង វើក WURKZ រាល់ពេលនឿយហត់ ដើម្បីមានកម្លាំងធ្វើការបន្ត។ ម្យ៉ាងទៀតរសជាតិរបស់ភេសជ្ជៈនេះក៏ឆ្ងាញ់ ជាពិសេសខ្ញុំតែងតែឈ្នះរង្វាន់១កំប៉ុងជាញឹកញាប់ ប៉ុន្តែលើកនេះពិតជារឿងស្មានមិនដល់សោះឡើយ ជាមួយរង្វាន់ធំទឹកប្រាក់៥០លានរៀលនេះនៅលើដៃរបស់ខ្ញុំ ខណៈពេលកំពុងព្យួររាស់ដីស្រែ»។

ឪពុកកូនពីររូបនេះបន្តទៀតថា លោកនឹងយកប្រាក់នេះទិញដីម្តាយក្មេកនៅឃុំសម្បូរ ក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទុកធ្វើជាកេរសម្រាប់កូនរបស់គាត់ពេលធំដឹងក្តី។

ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ផ្តល់រង្វាន់ជាច្រើនរយរង្វាន់នៅក្នុងក្រវិលកំប៉ុងរួមមានទឹកប្រាក់សុទ្ធ៥០លានរៀល ៥លានរៀល ១លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង វើក WURKZ ជាច្រើនកំប៉ុងទៀត។

ពិសាភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមពិនិត្យក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរង្វាន់៕