រដ្ឋតិចសាស់ ៖ អភិបាលរដ្ឋតិចសាស់ ចេញបទបញ្ជា តម្រូវឲ្យពលរដ្ឋអាមេរិក ក្នុងរដ្ឋនេះ ត្រូវតែមិនពាក់ម៉ាស ពេលនៅទីសាធារណៈ បទបញ្ជានេះអនុវត្តគ្របដណ្តប់លើស្រុក២៥៤ របស់រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលមានករណីជំងឺ Covid-19 កំពុងឆ្លងរាតត្បាតខ្លាំងឡើងៗ នេះបើយោងតាម BBC ។
រដ្ឋតិចសាស់ ទទួលបានកំណត់ត្រាមានឆ្លងវីរុសច្រើនជាង ៨.០០០ករណីក្នុងមួយថ្ងៃ នៅថ្ងៃពុធ ដែលកើនឡើងលើសពី ២សប្តាហ៍មុន ប្រហែល ២,៤០០នាក់ ។
ឥឡូវនេះ នៅទូទាំងសហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ១៩ សរុបចំនួនជាង ២,៧ លាននាក់ ហើយមានអ្នកស្លាប់ជាង ១២៨.០០០ នាក់ ចាប់តាំងពីជំងឺនេះបានរាតត្បាត ។
អភិបាលរដ្ឋតិចសាស់លោក Greg Abbott បានប្រកាសពីការបញ្ជារបស់លោកថា “ការពាក់របាំងមុខ(ម៉ាស) នឹងជួយយើងរក្សាក្នុងការបើកមុខជំនួញឡើងវិញ នៅរដ្ឋតិចសាស់” ។ ហើយអ្នកដែលបដិសេធមិនពាក់ នឹងប្រឈមការពិន័យរហូតដល់ ២៥០ដុល្លារ ។
លោកអភិបាល មានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា គ្មាននរណាម្នាក់ ត្រូវដាក់ពន្ធនាគារទេ ។ អ្នកដែលរំលោភលើបទបញ្ជានេះ ត្រឹមពិន័យជាប្រាក់តែប៉ុណ្ណោះ ។
លោក Abbott បន្តថា “Covid-19 នឹងមិនទៅណាទេ ហើយវាកាន់តែអាក្រក់ទៅៗ ។ បទបញ្ជានេះ ក៏មានការលើកលែងដែរ ចំពោះកុមារដែលមានអាយុ១០ឆ្នាំចុះក្រោម ឬអ្នកដែលមានស្ថានភាពសុខភាព មនុស្សកំពុងញ៉ាំ ឬផឹកនិងអ្នកដែលកំពុងហាត់ប្រាណ ។
ឥឡូវនេះរដ្ឋតិចសាស់ គឺជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន២១ ដែលតម្រូវឲ្យពាក់ម៉ាសមុខ ជាសាធារណៈ ។ ប៉ុន្តែបទបញ្ជារបស់លោក Abbott ត្រូវបានមន្ត្រីមកពីគណបក្សប្រជាធិបតេយ្យរដ្ឋតិចសាស់ ពណ៌នាថាជា “យឺតពេកហើយ” ៕