រាជធានីភ្នំពេញ៖ នារីជើងល្អដៃលឿនរហ័សដូចរន្ទះម្នាក់ ត្រូវកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ធ្វើការឃាត់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១៥ និង៥០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងផ្សារបឹងកេងកង ផ្លូវ៣៨០ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ពាក់ព័ន្ធនឹងបទល្មើសចោរកម្ម។

នារីសង្ស័យឈ្មោះ ចាន់ ធាវី ហៅ ចាន់ ស្រីមុំ អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវថ្នល់រទេះភ្លើង សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែក ជនរងគ្រោះឈ្មោះ ចក ច័ន្ទម៉ល្លីកា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៧៦ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនជីបម៉ុង ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតទូរស័ព្ទដៃចំនួន ១គ្រឿងម៉ាក iPhone Xmas ពណ៌ទឹកមាស សមត្ថកិច្ចបានធ្វើការប្រគល់ឲ្យជនរងគ្រោះ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។
នារីសង្ស័យ ត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕