បរទេស៖ ខណៈភ្លើងសង្គ្រាមដែលហៀបនឹងផ្ទុះពាក់ព័ន្ធករណីប៉ះទង្គិចគ្នាដោយ​ហិង្សា​រវាង​ទាហាន​ចិន និង​ទាហាន​ឥណ្ឌា នៅ​តាមបណ្តោយ​ព្រំដែន​ជាប់​ជម្លោះ​ត្រង់តំបន់ ឡាដាក ថ្មីៗនេះចិន បានបញ្ចេញ​ Z-10 ជាឧទ្ធម្ភាគចក្រ​ចម្បាំង​កម្រិត​មធ្យម​របស់ប្រទេស​ចិន​ដែលស្ថិតនៅលំដាប់ឧទ្ធម្ភាគចក្រពិឃាតទាំង១០ ក្នុងពិភពលោក​ ។

ឧទ្ធម្ភាគចក្ចម្បាំងរ​ Z-10 វាមាន​សមត្ថភាព​អាច​ផ្ទុក​កាណុង 33mm មីស៊ីលបាញ់កម្ទេចរថក្រោះ HJ-9 មីស៊ីលកម្ទេចរថក្រោះ HJ-10 ដែលទើបផលិតថ្មី និង មីស៊ីលធុន TY-90 ។​ សមត្ថភាពអាចវាយប្រហារសត្រូវក្នុងចម្ងាយ820km​ និងមានល្បឿន300km/h។ វាត្រូវបានផលិតដោយក្រុមហ៊ុនរដ្ឋចិន​Changhe Aircraft Industries Corporation (CAIC)ហេីយត្រូវបានផលិតដំបូងនៅឆ្នាំ2003​ និងអភិវឌ្ឍន៍រហូតដល់ឆ្នាំ2012ទេីបដាក់ប្រេីប្រាស់ផ្លូវការក្នុងកងទ័ពចិន។

ឧទ្ធម្ភាគចក្រវាយប្រហារ Z-10 អាចត្រូវបានដាក់ពង្រាយជាចម្បងនៅក្នុងបេសកកម្មប្រឆាំង នឹងគ្រឿងសឹកសមរភូមិប្រយុទ្ធ។ ឧទ្ធម្ភាគចក្រនេះក៏អាចធ្វើប្រតិបត្តិការប្រយុទ្ធពីលើអាកាសដល់ដែនកំណត់ផងដែរ។

បច្ចុប្បន្ន​មានចំនួន៣០០គ្រឿង​ ដែលក្នុងមួយគ្រឿងមានតម្លៃ១៧លានដុល្លារ​អាមេរិច​ហេីយចាត់ទុកជាឧទ្ធម្ភាចក្រតម្លៃថ្លៃបំផុតមួយ​ ។ វាត្រូវបាននាំចេញទៅកាន់ប្រទេសប៉ាគ្គីស្ថានជាលេីកដំបូងចំនួន3គ្រឿង​ បន្ទាប់មក7គ្រឿងបន្ថែមនៅឆ្នាំ២០១៧​ ៕
ប្រភព៖ army-technology