ភ្នំពេញ៖ កាលពីប៉ន្មានថ្ងៃមុននេះ លោកផែង វណ្ណៈ បានបង្ហោះរូបថត៣សន្លឹក និងសារខ្លីមួយថា៖ អំពើលោភលន់របស់មនុស្សមួយក្តាប់តូចក្នុងភូមិ មិនចេះស្កប់ស្កល់ ដោយបំពានយកចំណីផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយងងើល ឥលូវសូម្បីតែជិះម៉ូតូជៀសគ្នាក៏មិនបានផង ។ តើខាតបង់ខ្លាំងណាស់មែនទេ គ្រាន់តែចំណាយម្នាក់ ៤-៥ តឹក ដេីម្បីពង្រីកផ្លូវសំរាប់ជិះខ្លួនឯងសោះ ?

សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្ត កំពត បានដោះស្រាយហើយផងដែរ តែពួកគេនៅតែបំពានដដែល ។ អ្នកបំពាន គិតថា ស្លាប់ទៅស្ពាយដីយកទៅតាមបានមែន ? ។

ក្រោយបង្ហោះសារនេះ ស្រាប់តែមានស្រ្តីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Khoem Voleak បានឆ្លើយតបវិញថា ពេលពូឯងថា គេស្លាប់យកដីទៅតាមហ្នឹង មានន័យថា ពូឯងថាគេហ្នឹង តិចងាប់មុនគេទៅ ងាប់មិនបានអាយុ៧០ផងទេ។ ចឹងតិចឡានបុកងាប់បាត់ អត់មានមាត់ថាគេចឹងទៀត។ ភ្លើងនរកយកពូឯងថ្ងៃស្អែក ក៍ថាបាន ។ថាគេអាក្រក់អត់មើលខ្លួនឯង។ តិចងាប់ទៅ អត់មានអាណាទៅមើល ។ អានរក អាចង្រៃ អាងាប់ អាងាប់ អត់មានដីកប់ អាឆ្កែ អាថោក…។

នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ តារាលោកផែង វណ្ណៈ បានសួររកមុខម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Khoem Voleak ដែលបានបង្ហោះសារជេរប្រមាថអាយុជីវិតលោក និងដាក់ទំនាយឱ្យលោកស្លាប់ថែមទៀតនោះ ហើយលោកបានព្រមានថា ដើរជេរប្រមាថអាយុជីវិតគេអញ្ចឹង នាងគិតថា នាងរួចខ្លួនមែន ?។