ខេត្តព្រះវិហារ ៖ នារីវ័យក្មេងម្នាក់ ខណៈបើកម៉ូតូធ្វើដំណើរខ្វះការប្រុងប្រយ័ត្ន បានបុកនឹងសត្វមាន់ បណ្តាលឲ្យដួលបោកជាមួយថ្នល់រងរបួសធ្ងន់សន្លប់ស្តូកស្តឹង ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកសត្វមាន់នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៥៥នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិនៅលើកំណាត់ផ្លូវជាតិលេខ៦០ ចំណុចផ្លូវកោងជិតដល់ការ៉ាសសាំង ផ្លូវបំបែកទៅ ស្រុកជ័យសែន ស្ថិតក្នុងភូមិ ក្រាំងដូង ស្រុកត្បែងមានជ័យ ។

នារីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណទេ គ្រាន់ដឹងថា មានអាយុប្រមាណជា២០ឆ្នាំ ស្លៀកពាក់ខោអាវឈុតដៃវែងជើងវែងពណ៌ក្រហមឆ្នូតស និងជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ។ បើប្អូនណា បាត់សាច់ញាតិមានដូចភិនភាគខាងលើ សូមទៅទាក់ជាមួយសមត្ថកិច្ចមូលដ្ឋានខាងលើ៕