រាជធានីភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយ លោកអេ ភូថង គឺជាអតីតកីឡាករប្រដាល់ជើងខ្លាំងគ្មានគូប្រៀប ដែលមានរហ័សនាមកែងឆេះ ជង្គង់ហោះ កម្រនឹងមានកីឡាករណាអាចយកឈ្នះបានឡើយ រហូតលោកបានក្លាយជាស្តេចប្រដាល់ប្រចាំស្រុកខ្មែរ។ ក្រោយពីមានវ័យកាន់តែច្រើន អតីតកីឡាករជើងខ្លាំងរូបនេះ បានចូលនិវត្តន៍ និងក្លាយជាគ្រូបង្ហាត់ប្រដាល់ដល់កូនខ្មែរជំនាន់ក្រោយ ។

សូមបញ្ជាក់ថា កាលពីជា១០ឆ្នាំមុន អតីតកីឡាករជើងខ្លាំងអេ ភូថង មានរូបរាងស្តើង មានសាច់ដុំទាំងកង់ៗ ដោះអាវ វាយជាមួយគូប្រគួតយ៉ាងសង្ហា តែឥឡូវនេះ ស្រាប់តែលោកអេ ភូថង មានដុះក្បាលពោះយ៉ាងធំទ្រលុកទ្រលន់ ដើរអ៊ីអៀក សឹងយោងខ្លួនមិនរួច ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំង ដោយងឿងឆ្ងល់ថា តើរូបរាងរបស់លោកអេ ភូថង ពីមុនបាត់ទៅណាអស់ហើយ និងក៏មិននឹកស្មានថា អតីតកីឡាករជើងខ្លាំងរូបនេះ បណ្តោយខ្លួនឲ្យដុះក្បាលពោះដល់ថ្នាក់នេះដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖