រាជធានីភ្នំពេញ៖ សមត្ថកិច្ចចម្រុះនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០បានចុះចាប់ឈើចម្រុះចំនួន៣០ដុំ ត្រង់ចំណុចក្បែរប៉ុស្តិ៍ច្រករបៀងភូមិឡុំ ស្ថិតក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលបម្រុងដឹកចេញទៅវៀតណាម។

សមត្ថកិច្ចចបានឲ្យដឹងថា មុនឈានដល់ការបង្ក្រាបការដឹកជញ្ជួនឈើខាងលើនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានស្រាវជ្រាវរកមុខសញ្ញាក្រុមឈ្មួញ រហូតបង្ក្រាបជាក់ស្តែងតែម្តង។
ពេលសមត្ថកិច្ចចុះទៅដល់ ពួកគេបានជិះម៉ូតូគេចខ្លួនអស់ បន្សល់ទុកវត្ថុតាងម៉ូតូ១គ្រឿងតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី ចំនួនឈើខាងលើមិនដឹងចំនួនម៉ែត្រគូបនៅឡើយ ព្រោះមិនទាន់ធ្វើការវាស់វែង។

បច្ចុប្បន្នវត្ថុតាងឈើចម្រុះ៣០ដុំ និងម៉ូតូ១គ្រឿង ត្រូវបាននាំរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ ដើម្បីស្វែងរកម្ចាស់ឈើ មកធ្វើការពិន័យតាមផ្លូវច្បាប់។
គូឲ្យដឹងថា ថៅកែឈើខាងត្រូវបានគេស្គាល់ថា មានទីលំនៅនៅក្រុងបានលុង ហើយម៉ូតូខាងលើត្រូវបានថៅកែជួល ពីភូមិញ៉ាងស្រុកអណ្តូងមាស មកស៊ីឈ្នួលដឹកឈើចេញ ពីភូមិសាស្ត្រភូមិសំ, ភូមិបាដលក្បែរឧទ្យានអូរយ៉ាដាវឆ្ពោះ ទៅប្រទេសវៀតណាម តាមច្រករបៀងប៉ុស្តិ៍ភូមិឡុំ និងប៉ុស្តិ៍ភ្នំក្រហម ស្ថិតក្នុងឃុំប៉ក់ញ៉ៃ ខេត្តរតនគិរី៕