រាជធានីភ្នំពេញ៖ ជាសារដាស់តឿងមួយដល់ បងប្អូនដែលប្រកបរបរទិញអេតចាយ សូមប្រុងប្រយ័ត្នមុននិងទិញដូររបស់ផ្សេងៗជាស្ដែង មានករណីផ្ទុះគ្រាប់កាំភ្លើងធំ១០៥មីលីម៉ែត្រស្លាប់បុរស អាយុ៥៥ ឆ្នាំជាម្ចាស់ស្តង់ទិញលក់អែតចាយ និងកែឆ្នៃធ្វើឧបករណ៍គ្រឿងបន្លាស់ផេ្សងៗ ។

យោងតាមហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានឲ្យដឹងថា “នៅល្ងាចថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២០ នៅភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល មានករណីផ្ទុះគ្រាប់កាំភ្លើងធំ១០៥មីលីម៉ែត្រ ស្លាប់បុរស អាយុ៥៥ ឆ្នាំជាម្ចាស់ស្តង់ទិញលក់អែតចាយ និងកែឆ្នៃធ្វើឧបករណ៍គ្រឿងបន្លាស់ផេ្សងៗ។ សូមចូលរួមសោកស្តាយជាមួយគ្រួសារសព”។

លោក ហេងរតនាក៏បាន សូមអំពាវនាវជាថ្មីចំពោះប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបរគ្រឿងអេតចាយ សូមបញ្ឈប់ការយកគ្រប់សំណល់ពីសង្គ្រាមមកកែឆ្នៃ ព្រោះវាខុសច្បាប់និងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង សមាជិកគ្រួសារ និងអ្នកជិតខាង៕