រាជធានីភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម នគបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងបៀរដាក់ប្រាក់) នៅចំណុចភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
មន្ត្រីនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងប្រតិបត្តិការ ឃាត់ខ្លួនបានមុខសញ្ញាចំនួន៨នាក់។

ដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន៦គ្រឿង, កំរាលក្រាលសំរាប់លេងបៀរចំនួន២, ស្កុតរំជើងមាន់ ៤, តុដែក ១, ម៉ូតូ១៥គ្រឿង, បៀរ១ហ៊ូ, ជញ្ចីងថ្លឹងមាន់១, មាន់ងាប់១ក្បាល, ប្រាក់រៀលចំនួន៦៦២,៥០០រៀល, ប្រាក់ដុល្លារចំនួន២០០ដុល្លារ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕