ខេត្តក្រចេះ៖ យោងតាមការបង្ហោះរបស់លោក ផែង វណ្ណៈ មុននេះបន្តិចបានឲ្យដឹងថាព័ត៌មានបឋម ពេលយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥​ ខែ​ មិថុនា​ ឆ្នាំ​ ២០២០​ មានអ្នកលួចបាញ់សត្វខ្ទីងដ៏ធំមួយក្បាល នៅក្នុងព្រៃសហគមន៍ក្នុងភូមិវាលកន្សែង ឃុំកំពង់ដំរី ខេត្តក្រចេះ​ ។

ហ៉ឺម​ យេីងបានត្រឹមតែសោកស្ដាយ​ តែមិនអាចជួយអ្វីបានក្នុងការទប់ស្កាត់ព្រានសម្លាប់សត្វព្រៃនេះ​ ។ សង្ឃឹម​ថា​ សមត្ថកិច្ច​ពាក់ព័ន្ធ​ នឹងស្រាវជ្រាវរកជនដៃដល់​មកទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់​ ៕