ខេត្តស្ទឹងត្រែង ៖ ប្តីប្រពន្ធវ័យក្មេង១គូ បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកចោទប្រកាន់មកលើមន្ត្រីនគរបាលចរាចរខេត្តស្ទឹងត្រែង គ្មានការពិត ខណៈដែលបុរសជាប្តីបានបើកបររថយន្តល្មើសច្បាប់ចរាចរណ៍ តែមានអី! ចុងក្រោយសមត្ថកិច្ចអញ្ជើញឡើងប៉ុស្តិ៍លេង ។

ជុំវិញនឹងករណីនេះ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺជូនសាធារណជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ម្ចាស់គណនីឈ្មោះ Gi Gi Coffee បានចូលមកបំភ្លឺនៅជុំវិញការបង្ហោះវីដេអូ និងសរសេរខ្លឹមសារចោទមកលើមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានសារភាពទទួលស្គាល់កំហុសដែលបានបង្ហោះវីដេអូនៅលើបណ្តាញសង្គម គឺជារឿងដែលបំភ្លៃខុសពីការពិត ដោយប្តីខ្លួនពិតជាបើកបររថយន្តមិនបានពាក់ខ្សែក្រវាត់ប្រាកដមែន ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានធ្វើលិខិតសុំការអភ័យទោសចំពោះកំហុសឆ្គងរបស់គាត់ ដែលបានប្រឌិតរឿងមិនពិត មិនគប្បីមកលើកងកម្លាំងនគរបាលជាតិ ពិសេសមកលើនគរបាលចរាចរណ៍ផ្លូវគោក ៕